ប៉ូលីសទីក្រុង Manchester សម្រេចបន្តឲ្យ Greenwood នៅក្រៅឃុំតាមលក្ខខណ្ឌ
(មេនឆេស្ទើ)៖ ប៉ូលីសប្រចាំទីក្រុង Manchester របស់អង់គ្លេស បានសម្រេចបន្តឲ្យខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នៅក្រៅឃុំរហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីលក្ខខណ្ឌត្រូវផុតកំណត់នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រោមពីបទចោទប្រកាន់ចំពោះករណីប្រើអំពើហឹង្សាលើមិត្តស្រីរបស់ខ្លួន។ នេះបើតាមការឲ្យដឹងពី BBC នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
បុរសវ័យ ២០ឆ្នាំ Greenwood ត្រូវបានប៉ូលីសចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ និងចោទប្រកាន់ថា បានប្រើអំពើហឹង្សាទៅលើមិត្តស្រីរបស់ខ្លួន បន្ទាប់ពីមានរូបភាពប្រើហឹង្សាត្រូវបានបង្ហោះលើបណ្តាញសង្គមពីសំណាក់នារីម្នាក់ ដែលកីឡាករក្លិប Manchester United ក៏ត្រូវបានចោទប្រកាន់ពីបទគម្រាមសម្លាប់ផងនោះ។
បច្ចុប្បន្នក្រុមប៉ូលីសទីក្រុង Manchester កំពុងស៊ើបអង្កេតបញ្ហានេះ ដែលទាក់ទងលើរូបភាព និងវីឌេអូក្នុងបណ្តាញសង្គម ដែលកើតឡើងក្នុងអំពើហឹង្សាលើរាងកាយនោះ ដោយត្រូវដាក់ទៅកាលពីថ្ងៃទី៣០ ខែមករា ដែលបញ្ហារនេះធ្វើឲ្យ Greenwood ខូចខាតយ៉ាងច្រើនដែលមានក្រុមហ៊ុន Nike និងហ្គេម FIFA 22 បានដកការឧបត្ថមចេញពីរូបគេផងដែរ៕



