ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នាព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០…..

បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យការងារមួយចំនួន ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងកោះរការ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិក្អមសំណ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នាពេលនេះឯកឧត្តម នាយឧត្តមសេនីយ៍បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍ច្រកទ្វារទាំង២ នេះផងដែរ។ ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ណែនាំ ការងារមួយចំនួន ដែលមន្ត្រីនគរបាលអន្តោប្រវសន៍ នៃប៉ុស្តិ៍ទាំង២ អនុវត្តនាពេលកន្លងមក។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ណែនាំដល់មន្ត្រីទាំងអស់ ត្រូវមានសីលធ៌មល្អ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ជាពិសេសត្រូវរក្សាសា្នមញញឹម ក្នុងការទទួលភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ក៏បាន កោតសរសើរ ដល់ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់ នៃប៉ុស្តិ៍ទាំង២ ដែលបានខិតខំប្រឹងប្រែង និងអនុវត្តទៅតាមវិន័យ នៃមន្ត្រីនគរបាលអន្តោប្រវេសន៍ ដើម្បីចូលរួមសម្រួលការធ្វើដំណើរ ជាពិសេសក្នុងការទប់ស្កាត់ បទល្មើសឆ្លងដែន ដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍ទាំង២។ ក្នុងឳកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រគល់ អូប័រ ២គ្រឿង ជូនដល់ប៉ុស្តិ៍ទាំង២ ក្នុងមួយប៉ុស្តិ៍១គ្រឿង និងសម្ភារបង្ការទប់ស្កាត់ជំងឺ កូវីដ-១៩ មួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចុះត្រួតពិនិត្យ អគាររដ្ឋបាលនៃប៉ុស្តិ៍ទាំង២ រួមទាំងពិនិត្យលើប្រព័ន្ធបច្ចេកវិទ្យា ក្នុងគ្រប់គ្រងការចេញ-ចូល របស់ភ្ញៀវទេសចរណ៍ ព្រមទាំងបានត្រួតពិនិត្យកងកម្លាំងផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram