អ្នកចាត់ការ៖ កីឡាករ Spurs ៨នាក់ និងបុគ្គលិក ៥នាក់ រកឃើញវិជ្ជមានកូវីដ១៩


(ឡុងដ៍)៖ កីឡាករចំនួន ៨នាក់ និងសមាជិកបុគ្គលិកចំនួន ៥នាក់របស់ក្លិបបាល់ទាត់ Tottenham Hotspur ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ មុនពេលការប្រកួតចុងក្រោយ នៃវគ្គសន្សំពិន្ទុប្រចាំពូលនៅ Europa Conference League របស់ពួកគេដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ះក្រុមភ្ញៀវ Stade Rennais។ នេះបើតាមសម្តីអ្នកចាត់ការ Antonio Conte ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។
«កីឡាករចំនួន ៨នាក់ និងបុគ្គលិក ៥នាក់ផ្សេងទៀតត្រូវបានរកឃើញវិជ្ជមាន ប៉ុន្តែបញ្ហាគឺថាជារៀងរាល់ថ្ងៃ មានអ្នកឆ្លងជំងឺកូវីដ១៩» នេះបើតាមសម្តីលោក Conte បានប្រាប់អ្នកសារព័ត៌មាន មុនការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ។
«នៅពេលបញ្ចប់ការហ្វឹកហាត់ថ្ងៃនេះ មានកីឡាករបន្ថែមទៀតត្រូវបានរកឃើញវិជ្ជមាន។ សមាជិកបុគ្គលិកបន្ថែមទៀត ត្រូវបានរកឃើញវិជ្ជមាន។ ហើយថ្ងៃស្អេក តើជាអ្នកណា? ខ្ញុំ? សមាជិកបុគ្គលិកផ្សេងទៀត?…ស្ថានភាពនៅពេលនេះ គឺពិតជាអាក្រក់»។
ក្លិប Spurs កំពុងឈរនៅលំដាប់ទី២ ក្នុងពូល G នៃលីគ Conference League មាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៥ប្រកួតនាពេលកន្លងមក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram