រថយន្តដឹកខ្សាច់បើកឡើងសួនវិថីចោមចៅ និងបុកបង្គោលប៉ាណូ…

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តដឹកខ្សាច់មួយគ្រឿងក្នុងល្បឿនលឿន ខណៈផ្លូវបំបែកជាបីមិនបង្អង់ល្បឿនក៏ជ្រុលឡើងលើសួនផ្លូវនិងបុកបាក់បង្គោលប៉ាណូមួយដើមរងការខូចខាតយ៉ាងដំណំ ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយវិថីចោមចៅ កែងផ្លូវសេះសរ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ដំបូងគេឃើញរថយន្តបង្កម៉ាក DONGFENG ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 0937 ធ្វើដំណើរតាមបណ្ដោយផ្លូវវិថីចោមចៅរ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតឡើងសួនចែកទ្រូងផ្លូវរងការខូចខាតកាន់តែខ្លាំង តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram