ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង…
សកម្មភាពការងារផលិតកម្មនឹងបសុព្យាលសម្រាប់ថ្ងៃសុក្រ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី ៥ខែមិថុនា ឆ្នាំ2020 ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
I- ផ្នែកបសុព្យាបាល ៖
1/ ការតាមដានជំងឺ ៖
- ស្រុកស្វាយអន្ទរ ៖ ពិនិត្យការចិញ្ចឹមគោ របស់កសិករ សឹម ប៊ុនធឿន ភូមិតងឡង3 ឃុំព្រៃខ្លា
មានគោចំនួន16ក្បាល មានស្មៅទើបដាំពួជឃីងក្រាសក្នុងផ្ទៃដី20អា បានណែនាំឱ្យគាត់ចាក់វ៉ាក់សាំង ធ្វើវិធានជីវសុវត្ថិភាព និងពង្រីកពួជស្មៅបន្ថែម,។ - ស្រុកកំពង់ត្របែក ៖ចុះត្រួពិនិត្យការរៀបចំកសិដ្ឋានចិញ្ចឹមជ្រូកនិងមាន់របស់កសិករ ឡុង ថុង នៅភូមិអំពិល ឃុំប្រាសាទ បានណែនាំពីបច្ចេកទេសនិងផ្តល់ថ្នាំសំលាប់មេរោគ បច្ចុប្បន្នមានមេជ្រូក3ក្បាល បា1ក្បាល ជ្រូកសាច់65 ក្បាល មេមាន់100ក្បាល បា15ក្បាល និងមាន់សាច់ 650 ក្បាល
- ស្រុកបាភ្នំ ៖ ចុះណែនាំកសិករចិញ្ចឹមមាន់ ឈ្មោះ ហ៊ាង រតនា នៅភូមិទ្រា ឃុំឈើកាច់ បាបណែនាំពីការធ្វើអនាម័យ ចាក់ថ្នាំការពារជម្ងឺ ការទំលាក់បរាសិត គាត់មានមេមាន់17ក្បាល កូន 50ក្បាល និងមាន់សាច់85ក្បាល ។
2- ការងារចាក់វ៉ាក់សាំង ៖ ចាក់វ៉ាក់សាំងបូសខ្យល់ នៅឃុំជៃកំពកបានលទ្ធផលដូចខាងក្រោម ៖ - ភូមិកំពង់បាស្រីលើ ចាក់បានគោ135ក្បាល ក្របី7ក្បាល
- ភូមិទូលលាន ចាក់បានគោ393ក្បាល ក្របី0
- ភូមិតាពូង ចាក់បានគោ300ក្បាល ក្របី0
II- ផ្នែកសុខភាពសាធារណះ ៖ - មន្រ្តីប្រចាំសត្តឃាតនៅតាមបណ្តាស្រុក – ក្រុង បានអនុវត្តការធ្វើអនាម័យនៅក្នុងសត្តឃាត អនាម័យលើខ្លួនសត្វ អនាម័យដល់កម្មករពិឃាតសត្វ ពេទ្យសត្វប្រចាំសត្តឃាត ការបាញ់ថ្នាំសំលាប់មេរោគ មុននិងក្រោយពិឃាតសត្វ នៅក្នុងសត្តឃាត គឺដើម្បីបញ្ជាក់ថាសាច់ និងផលិតផលសត្វ មានគុណភាពល្អ សុវត្ថិភាព ដែលអាចធ្វើចរាចរនៅលើទីផ្សារ ដើម្បីធានាដល់សុខមាលភាព ដល់អ្នកហូបចុក ហើយនេះជាការរួមចំណែកមួយផ្នែក ក្នងការការពារជំងឺ COVID 19 ផងដែរ ។
III- ផ្នែកមន្ទីរពិសោធន៍ ៖ បានដឹកនាំមន្រ្តីជំនាញរបស់ការិយាល័យ ដោយសហជាមួយលោកអនុប្រធានវិទ្យាស្ថានស្រាវជ្រាវជំងឺសត្វ និងបសុព្យាបាល និងសហការី នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះយកវត្ថុវិភាគគោ និងជ្រូក នៅទីសត្តឃាតអ្នកលឿង ក្នុងនោះយកជ្រូកចំនួន13ក្បាល ដើម្បីរកវត្តមានជំងឺផ្តាសាយជ្រូក ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺត្រចៀកខៀវ ។ និងយកគោចំនួន2ក្បាល ដើម្បីរកវត្តមានជំងឺអុតក្តាម ជំងឺឈាមខ្មៅ និងជំងឺប្រូសេឡូស៊ីស ។
IV- ការងារសហការណ៍ ៖ - ស្រុកមេសាង ៖ ចូលរួមបណ្តុះបណ្តាលបណ្តុំកសិករដាំបន្លែ នៅភូមិមេសាង ឃុំព្រៃរំដេងសមាសភាពចូលរួម
- មន្រ្តីក្នុងកម្មវិធីAspireប្រចាំស្រុក4នាក់
- ក្រុងប្រឹក្សាឃុំ1នាក់
- សិក្ខាកាមចូលរួម27ប្រុស4ស្រី23នាក់។







