ឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការខេត្តកំពង់ធំបន្តស្នាដៃជាច្រើននិងបង្ក្រាបបទល្មើសនានានៅក្នុងទឹកដីខេត្តកំពង់ធំ…


នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៥៩ នាទីដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ០១ ករណី ស្ថិតនៅក្នុងភូមិ គ្រើល ឃុំ អណ្ដូងពោធិ៍ ស្រុក តាំងគោក ខេត្តកំពង់ធំ ឃាត់ខ្លួនមនុស្សចំនួន ២២ នាក់ និងដកហូត
បានវត្ថុតាងមួយចំនួន ។


សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋានឃុំ-សង្កាត់ នៅពេលដែលជួបប្រទះបទល្មើសគ្រប់
ប្រភេទ សូមសហការជាមួយសមត្ថកិច្ច ដើម្បីសមត្ថកិច្ច
មានមូលដ្ឋានបង្ក្រាបបានទាន់ពេលវេលា ធានា
បានភាពសុខសាន្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ
ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ៕


កន្លងមកយើងតែងសង្កេតឃើញថាឥឡូវទឹកដីខេត្តកំពង់ធំតែងតែមានបទល្មើសជាច្រើនប៉ុន្តែដោយមានមន្ត្រីនគរបាលយុត្តិធម៌ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុកកុសលបានបង្ក្រាបបទល្មើសជាច្រើនស្ទើរតែអស់ទាំងស្រុងទៅលើទឹកខេត្តកំពង់ធំដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនឹងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមសុខលូប្រជាពលរដ្ឋមានភាពកក់ក្តៅនិងភាពសប្បាយរីករាយនៅពេលបានឃើញបង្ក្រាបបទល្មើស.សំនូមពរជាចុងក្រោយប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំសង្ឃឹមថាមន្ត្រីមូលដ្ឋានខ្លះគួរតែចេះបង្ក្រាបបទល្មើសមិនគួរឲ្យមានបទល្មើសរហូតទាល់តែដល់ថ្នាក់ខេត្តចុះបង្ក្រាបទេពីព្រោះវាអាក្រក់មើលណាស់.និយាយរួមនិយាយឲ្យចំគឺចង់និយាយថាលាក់(បាំងព័ត៌មានមិនឲ្យថ្នាក់ខេត្តដឹង.) ដើម្បីទាញផលប្រយោជន៍អ្វីមួយ.ហើយខ្មុំសង្ឃឹមយ៉ាងមុតមាំទៅដល់ថ្នាក់ដឹកនាំកំពូល នឹងមានវិធានការច្បាស់លាស់ដើម្បីដាក់ទណ្ឌទោសទៅលើជនណាដែលតែងតែធ្វើរបាយការណ៍ក្លែងក្លាយក្លែងព័ត៌មានពីខុសត្រូវ ពីរត្រូវមកខុសដើម្បីបិទបានភាពអគតិរបស់ខ្លួនដើម្បីអោយថ្នាក់ដឹកនាំជឿ.។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram