លោកយាយវ័យ៩៤ឆ្នាំម្នាក់ ស្លា ប់ ក្នុងអណ្តាតភ្លើង…

ពោធិ៍សាត់: មានករណីទូសេខ្សែរភ្លើងបង្កជាអគ្គីភ័យបានឆាបផ្ទះប្រជាពលរដ្ឋអស់១ខ្នងទំហំ៥×៧ម៉ែត្រ ដោយជញ្ជាំងនិងដំបូលប្រកស័ង្កសី និងបណ្តាលឲ្យលោកយាយឈ្មោះសួង អាយុ៩៤ឆ្នាំដែលជាម្ចាស់ផ្ទះ រស់នៅតែម្នាក់ឯង ត្រូវភ្លើងឆាបឆេះបណ្តាលឲ្យស្លាប់គួរ ឲ្យអាណោចអាធម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះជួយអន្តរាគមន៍នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្តៀង ។


បន្ទាប់ពីបានទទួលព័ត៌មានពីករណីអគ្គីភ័យនេះភ្លាម កម្លាំងនគរបាលការិយាល័យពន្លត់ អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចុះអន្តរាគមន៍ដោយប្រើរថយន្ត
ពន្លត់អគ្គីភ័យចំនួន២គ្រឿងដើម្បីជួយពន្លត់អគ្គីភ័យនេះ។


ប៉ុន្តែដោយសារផ្លូវចូលទៅកាន់ផ្ទះលោកយាយជនរងគ្រោះមានទំហំតូចចង្អៀត និងពិបាកក្នុងការធ្វើដំណើរផងដែរ ដែលជាបញ្ហាដល់ក្រុមជួយសង្គ្រោះ ពន្លត់អគ្គីភ័យមិនអាចបើករថយន្តចូលបាន គឺបានត្រឹមតែអូសទុយោបាញ់ទឹកជួយ ពន្លត់ពីចម្ងាយតែប៉ុណ្ណោះហើយក៏មិនអាចចូលជួយសង្រ្គោះលោកយាយជនរងគ្រោះបាន
ទាន់ពេលវេលាដែរ ដោយសារស្ថានភាពភ្លើងឆេះខ្លាំងហើយលឿនទៀតផង។ ដូច្នេះហើយក្រុមពន្លត់ អគ្គីភ័យ និងប្រជាពលរដ្ឋមិនអាចគ្រប់គ្រងស្ងានការណ៍និងជួយសង្គ្រោះ ជីវិតលោកយាយសួងបាន ឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram