ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា មានករណីវិជ្ជមានកូវីដ១៩ ថ្មីមួយករណីទៀត កាលពីថ្ងៃទី៦ ខែមិថុនា….
ករណីថ្មីនេះ កើតលើបុរសជនជាតិខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា អ្នកមានវីរុសកូវីដ១៩ទាំងអស់នៅកម្ពុជា ដែលបានរកឃើញ គឺមាន ១២៦នាក់ ក្នុងនោះ ១២៣នាក់ បានជាសះស្បើយ និង ៣នាក់ទៀត កំពុងសម្រាកព្យាបាល។
សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលទាំងស្រុង ដូចខាងក្រោម៖




