ក្លិប Hibernian ដកអ្នកចាត់ការ Maloney ចេញពីតំណែង

(អេឌីនបឺក)៖ ក្លិបបាល់ទាត់ Hibernian ដែលលេងនៅលីគស្កុតឡេន Scottish Premiership បានដកអ្នកចាត់ការ Shaun Maloney ចេញពីតំណែង បន្ទាប់ពីដំណើរការដឹកនាំទទួលបានលទ្ធផលមិនល្អ ដោយទទួលបានត្រឹមចំណាត់ថ្នាក់ទី៧ ក្នុងតារាង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។


អតីតកីឡាករលំដាប់អន្តរជាតិស្កុតឡេន លោក Maloney ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្លិប Hibernian កាលពីខែធ្នូឆ្នាំមុន ដោយបានជំនួសតំណែង លោក Jack Ross ប៉ុន្តែបុរសវ័យ ៣៩ឆ្នាំរូបនេះមិនអាចជំរុញឲ្យមានការផ្លាស់ប្តូរ សម្រាប់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Edinburgh ដែលត្រូវបានទម្លាក់ចេញពីលីគ Scottish Cup ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុម Hearts កាលពីសប្តាហ៍មុនបាននោះទេ។
ក្លិបបានឲ្យដឹងថា អតីតកីឡាករប្រធានក្រុម David Gray នឹងទទួលបន្ទុកដឹកនាំក្លិបរហូតដល់ចប់រដូវកាលនេះ សម្រាប់ការដឹកនាំរបស់លោកជាលើកទី២ ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន បន្ទាប់ពីបានបំពេញតួនាទីម្តងរួចមកហើយកាលពីខែធ្នូឆ្នាំមុន មុនពេលការតែងតាំងលោក Maloney។
ការប្រកួតបន្ទាប់របស់ក្លិប Hibernian នឹងត្រូវប៉ះក្រុម St Mirren នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram