បុកចំ2022គេពីក្រោយហេីយបោះសំដីចង់យកទៅដល់ណាក៏យកទៅ
ភ្នំពេញ រថយន្ត HILux vigo មួយគ្រឿងបុកពីក្រោយរថយន្តទំនេីប Chevrolet 2022 ខូចខាតយ៉ាងដំណំបោះសំដីចង់យកទៅដល់ណាក៏យកទៅ។

ហេតុការណ៍នេះការណ៍នេះកេីតឡេីងនាវាលាម៉ោង 7:10 នាទី ថ្ងៃទី 07 មេសា 2022 តាមបណ្តោយផ្លូវជាតិលេខ5 ត្រង់ចំណុចភ្លេីងស្តុបបត់ចូលផ្សាទួលសង្កែរ សង្កាត់ ទួលសង្កែរទី1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពពីម្ចាស់រថយន្តរងគ្រោះបានអោយដឹងថា រថយន្តរបស់គាត់ម៉ាក Chevrolet 022 ស្លាកលេខ ភ្នំពេញ 2BT9090 ពណ៌ ស បានបេីកបរទិសដៅពីជេីងមកត្បូង ដោយមាននារីម្នាល់រួមដំណេីរជាមួយលុះមកដល់ចំណុចកេីតហេតុរថយន្តខាងលេីបានឈប់រងចាំភ្លេីងស្តុប ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HILUX VIGO ស្លាកលេខ ភ្នំពេញ 2J 7868 ពណ៌ ទឹកប្រាក់ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីពីក្រោយរថយន្តខាងលេីក្នុងទិសដៅស្របគ្នាលុះមកដល់ចំណុចកេីតហេតុស្រាប់តែរ៉េចង្កូតរថយន្តប៉ះនិងទ្រូងផ្លូវបណ្តាលអោយបែកកង់ខាងឆ្វេង រួចបន្តទៅបុករថយន្តទំនេីប Chevrolet ខាងលេីពីក្រោយពេញទំហឹងខូចខាតយ៉ាងដំណំ។ក្រោយកេីតហេតុម្ចាស់រថយន្តបង្ករHILUX VIGO បានត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ដោយមានតំណាងនៅចាំសំរបសំរួល បន្ទាប់មកសម្ថកិច្ចសង្កាត់ទួលសង្កែទី១ បានមកដល់ដោយអោយភាគីទាំង2ធ្វេីការចចារភាគីរថយន្តរងគ្រោះបានទាមទារសំណង២០០០ដុល្លាតែតំណាងភាគីរថយន្តបង្ករមិនព្រមសងដោយ និយាយថាភាគីគាត់ជានាក់រងគ្រោះចង់យកទៅណាក៏យកទៅ។ដោយមិនអាចសំរបសំរួលបានសម្ថកិច្ចមូលដ្ធានបានទំនាក់ទំនងផ្នែកជំនាញចរាចរណ៍ផ្លូវគោកវាស់វែងយករថយន្តទាំង2 ទៅរក្សាទុករងចាំការដោះស្រាយនាពេលខាងមុខ៕









