ក្រសួងអប់រំ អះអាងថា គ្មានការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការឡើយ និងច្រានចោលព័ត៌មានប្រឌិតចោទប្រកាន់ នាំឲ្យយល់ច្រឡំ….

 (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញមកអះអាងថា ក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។

ជាមួយគ្នានេះ ក្រសួងអប់រំ បានស្នើសុំឲ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram