ផលិតផលក្លែងក្លាយទូទៅចំនួនជាង ១៣០តោន ត្រូវបានកិនកម្ទេចចោលនៅរាជធានីភ្នំពេញ។
គណ:កម្មាធិការ ប្រយុទ្ធ ប្រឆាំងនឹង ផលិតផល ក្លែងក្លាយ អោយដឹងថា នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានរៀបចំពិធីកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅចំនួនជាង ១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកកាលពីអំទ្បុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ នាពេលកន្លងមក។
ការរៀបចំពិធីកម្ទេចចំនួន ៥លើក នេះជាលើកទី៦ ៖ លើកទី១ ចំនួនជាង២តោន លើកទី២ជាង៨០តោន លើកទី៣ជាង១០០តោន លើក ទី៤ជាង៧០តោន លើកទី៥ជាង៨តោន និងលើទី៦ជាង១៣០តោន បានកម្ទេសទាំង៦លើកសរុបចំនួន៖ ជិត៤០០តោន៕



