កម្មករ៣នាក់បានស្លាប់ ១៧នាក់រងរបួសធ្ងន់ និងជាច្រើននាក់ទៀតរងរបួសស្រាលក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ស្ពឺ

យោងតាមរបាយការណ៍ អធិការនគរបាលស្រុកសំរោងទង នៅម៉ោងប្រមាណ ១៨.៣០នាទី ថៃ្ងទី១១ ខែសីហា ឆ្នាំ២០២១ មានករណីរថយន្តដឹកកម្មករ បុកជាមួយរថយន្ត មួយគ្រឿងទៀតដឹកឥដ្ឋ លើកំណាត់ផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


តាមការបញ្ជាក់ រថយន្តជួបគ្រោះថ្នាក់ខាងលើមានកម្មករ កម្មការិនី ជិះសរុប ៣៥ នាក់ ក្នុងឧប្បវហេតុនេះបណ្ដាលឱ្យកម្មករ ស្លា ប់ ចំនួន ០៣ នាក់ ប្រុស ម្នាក់ ជិះនៅផ្នែកខាងក្រោយរថយន្ដ ។


លោកអធិការបន្ថែមឱ្យដឹងទៀតថា ក្រៅពីអ្នក ស្លា ប់ ខាងលេី ក៏មានអ្នករបួសធ្ងន់ ១៧ នាក់ របួសស្រាល ០៨ នាក់ និងតៃកុងរថយន្ដ ០២នាក់ ព្រូរថយន្ដ ម្នាក់ សរុបក្នុងហេតុការណ៍ អ្នករងរបួស ២៨ នាក់ ស្លា ប់ ០៣ នាក់ ក្រៅពីរនោះ របួសតិចតួច។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ ចំណែក
វត្ថុតាងកំលាំងនគរបាលបានចាត់ការស្ទួចរថយន្តយកមករក្សាទុកជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធីបន្ដ៕
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram