Eriksen វិលចូលក្រុមជម្រើសជាតិដាណឺម៉ាកវិញ ជាលើកដំបូង ចាប់តាំងពីមានបញ្ហាសាច់ដុំបេះដូង

(ខូផេនហាហ្គេន)៖ កីឡាករ Christian Eriksen ត្រូវបានកោះហៅចូលក្នុងក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាកវិញនាថ្ងៃអង្គារ ជាលើកដំបូង ដែលលោកត្រូវបានជ្រើសរើសចាប់តាំងពីលោកបានទទួលរងបញ្ហាសាច់ដុំបេះដូងនៅឯការប្រកួតពានរង្វាន់ជើងឯកអឺរ៉ុប (European Championship) កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។


គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក Kasper Hjulmand បានដាក់បញ្ចូលខ្សែបម្រើ Eriksen នៅក្នុងក្រុមកីឡាករ ២៣រូបដែលនឹងប្រកួតប៉ះហូឡង់ និងស៊ែប៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅចុងខែនេះ។
កីឡាករវ័យ ៣០ឆ្នាំរូបនេះបានចុះកិច្ចសន្យាលេងឲ្យក្លិប Brentford នៅលីគ Premier League កាលពីខែមករា ក្នុងនាមជាកីឡាករគ្មានក្លិប អស់រយៈពេលមួយរដូវកាល បន្ទាប់ពី Inter Milan បានបញ្ចប់កិច្ចសន្យារបស់លោក ដោយសារតែច្បាប់របស់លីគ Serie A។
ដាណឺម៉ាក នឹងត្រូវជួបហូឡង់ នៅថ្ងៃទី២៦ ខែមីនា នាទីក្រុង Amsterdam បន្ទាប់មកប៉ះក្រុមស៊ែប៊ី ក្នុងនាមជាម្ចាស់ផ្ទះ ៣ថ្ងៃបន្ទាប់នាទីក្រុង Copenhagen ជាទីលានប្រកួត ដែលកីឡាករ Eriksen បានដួលសន្លប់កាលពីឆ្នាំមុន នៅក្នុងការប្រកួតបើកឆាកពានរង្វាន់ Euro 2020 ប៉ះក្រុមហ្វាំងឡង់កាលពីថ្ងៃទី១២ ខែមិថុនា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram