ចាប់បានជនសង្ស័យម្នាក់ផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ…

ភ្នំពេញ : ជនសង្ស័យម្នាក់បានផ្លោះរបងចូលផ្ទះជាពលរដ្ឋហើយក៏ឡើងលើសំយ៉ាបផ្ទះស័ង្កសីបំណងចូលទៅក្នុងផ្ទះជាន់ទីមួយស្រាប់តែម្ចាស់ផ្ទះបានឃើញហើយក៏ ស្រែកឱ្យចុះមកក្រោម ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី ១ ខែមិថុនា ឆ្នាំ ២០២០ត្រង់ចំណុចជិតផ្ទះសំណាក់ស្ទឹងលាភ ស្ថិតនៅក្នុងផ្លូវ លូ ខាងក្រោយក្រុមហ៊ុនស្រាបៀរកម្ពុជា ភូមិស្ទឹងមានជ័យសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឡាង យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលរថយន្ត ស្នាក់នៅម្ដុំពោធិ៍ចិនតុង។
ចំណែកឯម្ចាស់ផ្ទះមានឈ្មោះ សម្រិត សឿន ភេទប្រុសអាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២៥B ផ្លូវ២៧១ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្ដីរៀបរាប់របស់ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឮសូរសំយ៉ាបស័ង្កសី លាន់សូរសម្រិតជើងមនុស្សដើរគាត់ក៏បានចេញ មកខាងក្រៅផ្ទះក៏ស្រាប់តែឃើញជនសង្ស័យម្នាក់បំណងប្រុងផ្លោះចូលទៅតាមបង្អួចផ្ទះរបស់គាត់នៅជាន់ទីមួយគាត់ក៏បានស្រែកប្រាប់បងប្អូនរបស់គាត់ចេញមកព្រមគ្នាហើយក៏ឱ្យជនសង្ស័យនោះចុះតាមសម្រួល។

បងប្អូនរបស់គាត់មានអ្នកខ្លះកាន់ដំបងខ្លះកាន់កាំបិតនិងកាន់ដែកដើម្បីការពារខ្លួនដើម្បីកុំឲ្យជនសង្ស័យតដៃ ហើយក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ដើម្បីយកទៅសួរនាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំនិង ឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យនិងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យ បន្តតាមនីតិវិធីនៃច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram