គួរឱ្យសង្វេគណាស់ ! ទើបខ្ចីលុយគេ១ម៉ឺនដុល្លារ ធ្វើផ្ទះឲ្យកូន មានអីត្រូវភ្លើងលេបត្របាក់ផ្ទះបំផ្លាញទ្រព្យសម្បត្តិស្ទើរអស់ទាំងស្រុងនៅស្រុកបសេដ្ឋ..!!!

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានករណី ឆ្លងចរន្តអគ្គិសនីដែលបណ្ដាលឲ្យឆេះផ្ទះមួយខ្នង និងបំផ្លាញទ្រព្យសម្បត្តិទាំងស្រុង ស្ថិតនៅចំណុចភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


ករណីគ្រោះអគ្គីភ័យបានឆាបឆេះផ្ទះ របស់ជនរងគ្រោះឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ។

យោងតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ផ្ទះហ្អឹងគឹជាលុយកេរិ៍ដរបស់ម្ដាយខ្លួនដែលទើបនឹងខ្ចីលុយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន១ម៉ឺនដុល្លារ សម្រាប់ធ្វើផ្ទះអោយគាត់ ប៉ុន្តែជាអកុសលគ្រោះអគ្គីភ័យបានត្របាក់លេបយកផ្ទះរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀតផង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram