ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយសហការជាមួយក្រុមការងារ កងសង្គ្រោះបន្ទាន់របស់កងពលតូចលេខ៧០ និងរដ្ឋបាលខេត្តមណ្ឌលគិរី ចុះបាញ់ថ្នាំទប់ស្កាត់ និងសម្លាប់មេរោគកូវីត១៩…
មណ្ឌលគិរីរះ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយសហការជាមួយក្រុមការងារ កងសង្គ្រោះបន្ទាន់របស់កងពលតូចលេខ៧០ ដឹកនាំដោយឯកឧត្តម ស៊ឹម វុទ្ធា អគ្គលេខាធិការង វេទិកាសម្ព័ន្ធសង្គមស៊ីវល នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី និងអាជ្ញាធរក្រុង/ស្រុក រួមទាំងកងកម្លាំង និងមន្រ្តីជំនាញ បានចុះបាញ់ថ្នាំទប់ស្កាត់ និងសម្លាប់មេរោគកូវីត១៩ នៅតាមទីសាធារណៈ និងក្នុងផ្សារកែវសីមា និងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ គឺដើម្បីសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗ ជាពិសេស នៅតាមផ្សារស្រុកកែវសីមា ផ្សារក្រុងសែនមនោរម្យ និងនៅផ្សារស្រុកកែវសីមា ក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្ការ ការពារទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
សូមបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី គិតមកដល់ត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មិនទាន់មានករណីវិជ្ជមាននូវជំងឺ covid-19 ណាមួយកើតឡើងទេ៕




