ផឹកស៊ីទាស់ពាក្យសម្ដីគ្នាតិចតួវាយប្រាវរំសាយគំនុំចាស់

ភ្នំពេញ: សន្តិសុខយាមនៅក្រុមហ៊ុនមួយកន្លែងនិងបុរសអ្នករត់ម៉ូតូកង់បីផឹកស៊ីក្បែរគ្នាផ្លែផ្កានិងដៀមដាមពាក្យសំដីដាក់គ្នាកើតជាហិង្សាវាយគ្នាប្រាវបណ្ដាលឲ្យបុរសអ្នករត់កង់បីរងរបួសប៉ោងមុខមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង ៣០ នាទីយប់ថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ខាងជើងធនាគារជាតិ ជាង១០០ ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមសម្ដីបុរសជាអ្នករត់ម៉ូតូកង់បីបានប្រាប់ឲ្យដឹថាគាត់រត់កង់បីជាប្រចាំនៅកន្លែងកើតហេតុជាយូរមកហើយចំណែកជនបង្កនិងរូបគាត់ក៍ជាមនុស្សធ្លាប់ស្គាល់គ្នាហើយក៏ធ្លាប់ផឹកស៊ីជាមួយគ្នា និងធ្លាប់មានទំនាស់ពាក្យសំដីគ្នាជាយូរកន្លងមកហើយដែរ ហើយមុនពេលកើតហេតុរូបគាត់បានអង្គុយផឹកស៊ីជាមួយសន្តិសុខម្នាក់ទៀតដែលយាមនៅកន្លែងកើតហេតុ ចំណែកបុរសជាសន្តិសុខនិងជាជនបង្កបានផឹកស៊ីជាមួយមិត្តភក្កិម្នាក់ទៀតនៅក្បែរគ្នានោះដែរ ក្រោយពីផឹកស៊ីបានមួយសន្ទុះក្រោយមក ម៉ោងកើតហេតុខាងលើ ជនបង្កបានដើរទៅដើរមកកាត់នៅមុខរូបគាត់ហើយរូបគាត់ក៏បានថាឲ្យពីរទៅបីម៉ាត់ ស្រាប់តែកើតមានជម្លោះពាក្យសម្ដីដាក់គ្នាទៅវិញទៅមក រួចកើតជាហិង្សាវាយគ្នាទៅវិញទៅមកមួយប៉្រាវដែរ តែដោយសារជនបង្កមានកម្លាំងខ្លាំងជាងបានដាល់គាត់មួយដៃចំកណ្ដាលមុខធ្វើឲ្យរូបដួលទៅលើដីនិងរងរបួសប៉ោងមុខប៉ោងមាត់។ បន្ទាប់មកបងប្អូនជាពលរដ្ឋនៅនឹងកន្លែងកើតហេតុនាំគ្នាចុះទៅជួយនិងឃាត់រួចបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់នឹងបានសួរនាំនៅនឹងកន្លែងកើតហេតុ ដោយសារភាគីទាំងសងខាងធ្លាប់ស្គាល់គ្នានិងធ្លាប់ផឹកស៊ីជាមួយគ្នាទើបបានធ្វើការសម្របសម្រួលបញ្ចប់រឿង រួចក៏បាននាំគ្នាទៅកន្លែងរៀងៗខ្លួន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram