ឆ្លងអគ្គិសនីឆេះខ្សែកាប បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេល…
ភ្នំពេញៈឆ្លងអគ្គិសនីឆេះខ្សែកាប បានបង្កឲ្យមានកាភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចពន្លត់អគ្គិភ័យយកបំពង់ពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល នៅវេលាម៉ោង៩និង៤៥នាទីថ្ងៃព្រឹក ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១១ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភព ពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុប្រាប់ អោយដឹងថា មុនពេលកេីតហេតុ គេឃេីញផ្សែងហុយៗចេញពីខ្សែកាបនិងខ្សែភ្លេីងបង្កជាផ្សែងឆេះហុយខ្លាំង ចំណុចក្បែរបត៣១១និង១២៤B ទេីបធ្វេីការភ្ញាក់ផ្អេីលទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងនិងប្រជាពលរដ្ឋដែលនៅក្បែនោះយកបំពង់ពន្លត់អគ្គិភ័យជាច្រេីនបំពង់បាញ់ពន្លត់នៅកន្លែងកេីតហេតុបានរលត់ជាស្ថាពរភ្លាមៗ។
នៅក្នុងហេតុការណ៍នេះសមត្ថកិច្ចនិងប្រជាពលដ្ឋពន្លត់បានដោយជោគជ័យនិងមិនបង្កឲ្យឆេះធំដុំនោះទេ៕




