ស្នងការខេត្តព្រះសីហនុ៖សំណុំរឿងបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារ ដែលដេនី ក្វាន់ បានទៅស្នាក់នៅ ត្រូវបានតុលាការកាត់ក្តីរួចហើយ…

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ ករណីសណ្ឋាគារឈ្មោះ សមុទ្រមាស (Gold Sea Hotel) បង្កប់កាមេរ៉ាក្នុងបន្ទប់ គឺជាសំណុំរឿង កាលពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្ដីរួចហើយ ខណៈជនដែលពាក់ព័ន្ធ ក៏កំពុងតែត្រូវបានអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ។


សូមបញ្ជាក់ថា៖ អ្នកនាង ដេនី ក្វាន់ ដែលត្រូវបានគេស្គាល់ជាតារាដ៏សិចស៊ីមួយរូប នៅថ្ងៃទី២៥ ខែឧសភានេះ បានទម្លាយជាសាធារណៈនូវរឿងក្តីនេះ ហើយនាងទទួលសំណងត្រឹមតែមួយម៉ឺនដុល្លារប៉ុណ្ណោះ។


អ្នកនាងបានសរសេរថា៖ “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotelលួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់ សំណងលុយ១ម៉ឺនដុល្លានេះ ដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់”៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram