សាឡាងឆ្លងនៅស្ទឹងត្រង់ ក្រូចឆ្មានឹងយកមកដាក់នៅ កំពង់ឆ្នាំងសម្រាប់ឆ្លងពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង…

កំពង់ឆ្នាំង៖ សាឡាងដែលដឹកជញ្ជូនប្រជាពលរដ្ឋ ឆ្លងទន្លេមេគង្គ(ស្ទឹងត្រង់- ក្រូចឆ្មា) នឹងត្រូវយកមកដាក់សម្រាប់បម្រើប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង គឺសម្រាប់ដឹកអ្នកដំណើរឆ្លងទន្លេចំនួន៣ ពីក្រុងកំពង់ឆ្នាំង ទៅស្រុកកំពង់លែង។
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញមួយក្រុមរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានទៅទទួលយកសាឡាងមួយនេះ ពីខេត្តកំពង់ចាមមកកាន់ខេត្តកំពង់ឆ្នាំង។


មន្ត្រីមួយរូបនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៥ ឧសភា នេះថា សាឡាងឈ្មោះសាមគ្គី ដែលយកមកពីខេត្តកំពង់ចាម បានធ្វើមកដល់ព្រែកក្តាម ស្រុកពញ្ញាឮ ខេត្តកណ្តាលហើយ ដែលអាចនឹង មកដល់ខេត្តកំពង់ឆ្នាំង នៅថ្ងៃស្អែកទី២៦ ឧសភានេះ។


ក្រោយពីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្ថាបនាផ្លូវលេខ50C ភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ6 ក្នុងខេត្តកំពង់ធំ គេកត់សម្គាល់ឃើញថា មានអ្នកដំណើរ បានធ្វើដំណើរឆ្លងកាត់ច្រើន ទោះបីត្រូវឆ្លងកាត់ទន្លេ៣ ដោយសាឡាងក៏ដោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram