ក្រុងព្រះសីហនុ៖នៅការដ្ឋានមួយកន្លែងបានបណ្តាលឆក់ខ្សែភ្លើងបុរសជនជាតិចិនម្នាក់អោយស្លាប់….

ថ្ងៃច័ន្ទ ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលា ម៉ោង០៩និង៤០នាទីព្រឹក មានករណីជនបរទេសម្នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ចំការចេក) ស្ថិតនៅក្រុម០៦ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ ។

សាកសពឈ្មោះ HU JIE ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE5336167 ហួសសុពលភាពដល់ 06-11-2028 មានទិដ្ឋការលេខ EI01870301ហួសសុពលភាពដល់ 23-05-2020 ។

តាមការពិនិត្យរបស់មន្រ្តីជំនាញ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ បានអោយដឹងថា ជនរងគ្រោះស្លាប់ដោយសារ ឆក់ខ្សែភ្លេីង​ ។

បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានបច្ចេកទេស រងចាំការសំរេចពីស្ថានទូត នឹងគ្រួសារសាម៉ី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram