ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល…

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានការអញ្ជើញចូលរួមដោយ លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប៊ុន ផេង អភិបាលនៃគណអភិបាលស្រុក លោក-លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាលស្រុក ប្រធាន-អនុប្រធានការិយាល័យចំណុះសាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាឃុំ,ស្មៀនឃុំ,នាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៨ បងប្អូនប្រជាពលរដ្ឋ ឃុំតាឯក ស្វាយរមៀត កោះចូរ៉ាម ព្រះប្រសប់ ពុកឫស្សី ព្រែកអំពិល ព្រែកលួង រការជន្លឹង ជ័យធំ សន្លុង សរុបវត្តមានចូលរួមមាន ៤៣៤នាក់ ស្រី១៦៩នាក់ ។


ដោយមានការចូលរួមលើកឡើង នូវបញ្ហាប្រឈមជាច្រើន លើវិស័យដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ប្រឡាយរំដោះទឹកភ្លៀង ជាដើម -ល- ហើយក៏មានការឆ្លើយតប និងដោះស្រាយផងដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram