ជិះចេញពីធ្វើការត្រូវរថយន្តកៀរដួលបោកក្បាលស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ: រថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកកៀរម៉ូតូមួបណ្តាលបុរសម្នាក់ដួល.បោ .ក.ក្បា .ល ស្លា .ប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង ២០ នាទីយប់ថ្ងៃទី២៣ ខែកុម្ភះឆ្នាំ ២០២២ នៅត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ កុយ ភេទប្រុសអាយុប្រហែល២០ឆ្នាំ មុខរបបធ្វើការសំណង់ ស្នាក់សង្កាត់ប្រទះឡាង ខណ្ឌកំបូល មានស្រុកកំណើត ភូមិក្រសាំង នៅស្រុករមាសហែកខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឌ្រីមឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FV-0392 ធ្វើដំណើរដើរតាមបណ្តោយ ផ្លូវជាតិលេខ ៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយបានកៀរម៉ូតូបណ្តាលជនរងគ្រោះដួលបោកក្បាលរងតបួសធ្ងន់ បន្ទាប់មករថយន្តសរង្គ្រោះបន្ទាន់បានមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលជនងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យបន្ទាប់មករថយន្តបានដឹកសពជនរងគ្រោះមកកន្លែងកើតហេតុវិញ។ចំណែករថយន្តបង្កមិនបង្អង់យូរបានបើកបន្តទៅមុខទៀតបាត់ស្រម៉ោល។

កើតហេតុសមត្ថកិច្ចបានចុះមកដល់បានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram