អ្នកស្លាប់​ដោយសារ​វីរុសកូ​រ៉ូ​ណា​ បាន​កើន​ពី​២៥៩​នាក់ ឡើងដល់​៣០៤​នាក់​ រីឯអ្នកឆ្លងកើនជិត១៤០០០​នាក់

គណៈកម្មាធិកា​រ​សុខាភិបាលប្រទេសចិន បានឲ្យដឹងថា ចំនួន​អ្នកស្លាប់​ដោយសារជំងឺ​រលាក​សួត​ បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) បានឡើងដល់ ​៣០៤​នាក់​ហើយ, បើ​គិត​ត្រឹម​ម៉ោង ​៧​ព្រឹក​ថ្ងៃអាទិត្យ ទី​២ ខែកុម្ភៈ​ ឆ្នាំ២០២០ ខណៈ​តុល្យការ​អ្នកស្លាប់ ​កាលពី​ម្សិលមិញ មានចំនួន២៥៩​នាក់​។ ហើយថា ករណី​អ្នកស្លាប់​ទាំងអស់​ គឺ​ស្ថិត​ក្នុងប្រទេស​ចិន​។

​ជាមួយគ្នានេះ បើតាម​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ចិន​ ដែល​ផ្សាយ​នៅលើ ncov.dxy.cn បង្ហាញថា តួលេខ​អ្នកមាន​ជំងឺ​បានឡើង​ជិត​ដល់ ​១៤០០០​នាក់។ រីឯ​ចំនួន​ដែល​ត្រូវបាន​រាយការណ៍​ថា ជាសះស្បើយ​មាន​ជាង​៣០០​នាក់​។

ខេត្ត Hubei តែមួយ មាន​អ្នកជំងឺ​ឡើងដល់​ជាង​ ៩០០០​នាក់ ក្នុងនោះ​ជិត​ ៣០០​នាក់​ស្លាប់ និង​ជាង​២០០​នាក់ ជាសះស្បើយ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន៖ ថៃ, ជប៉ុន, សិង្ហ​បុរី, កូរ៉េខាងត្បូង, អូស្ត្រាលី, ម៉ាឡេស៊ី, បារាំង, សហរដ្ឋអាមេរិក, អាល្លឺម៉ង់, វៀតណាម, អេ​មី​រ៉ា​ត, អារ៉ាប់​រួម, កាណាដា, អ៊ីតាលី, រុស្ស៊ី, ចក្រភព​អង់គ្លេស, កម្ពុជា, ហ្វាំ​ង​ឡង់, ឥណ្ឌា, ណេ​ប៉ាល់, ហ្វីលីពីន ស្រីលង្កា, ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram