អាជ្ញាធរខេត្តសៀមរាប កំណត់ភូមិសាស្ត្រខ្លះនៃសង្កាត់ចំនួន៧ ក្នុងក្រុងសៀមរាប ជា «តំបន់ក្រហម» រយៈពេល១សប្តាហ៍

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីសម្រេចកំណត់ជា «តំបន់ក្រហម» នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។


បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ត្រូវបានបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» ក្នុងភូមិសាស្ត្រក្រុងសៀមរាប ដូចខាងក្រោម៖
*សង្កាត់ស្លក្រាម៖ គ្រប់ភូមិ
*សង្កាត់ស្វាយដង្គំ៖ ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស
*សង្កាត់គោកចក៖ ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល
*សង្កាត់ជ្រាវ៖ ភូមិខ្នារ
*សង្កាត់សាលាកំរើក៖ ភូមិតាវៀន
*សង្កាត់ស្រង៉ែ៖ ភូមិព្រៃធំ និងភូមិស្រង៉ែ
*សង្កាត់ទឹកវិល៖ ភូមិសណ្ដាន់»។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ការកំណត់ជាតំបន់ក្រហមនេះ គឺធ្វើឡើងក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram