ក្ដៅៗ! ទីបំផុតម្ចាស់ហាងលក់គុយទាវមួយចាន៣ម៉ឺនរៀល គាត់ចេញមុខបកស្រាយហើយ…

កាលពីវេលាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មន្រ្ដីនគរបាល មានគណនីហ្វេសបុក ឈ្មោះ chan Sopheak បានបង្ហោះពត៌មានថា៖“ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះគេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង


ទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ”។


ក្រោយពីមានអ្នករិះគន់ហួសចិត្តនឹងបញ្ចេញមតិជាច្រើនទៅលើរឿងនេះរួចហើយនោះ ស្រាប់តែនារីដែលជាម្ចាស់ហាង ខាងលើដែលមានគណនីហ្វេបុកឈ្មោះ Nhim NaNa ផ្ទាល់ក៏មិនទុកយូដែរ បានស៊ែរពត៌មាននេះរួចសរសេរតបទៅ
វិញថា៖«កុំស្តាប់តែម្ខាងបង គុយទាវមួយចាន៣ម៉ឺនគឺគាត់កម្មង់គុយទាវសរសៃកែងឌុបដល់ទៅ២ដង ចានឌុបដងញុមលក់ពីរម៉ឺនទៅហើយ។

រូបគុយទាវហ្នឹងមិនមែនហាងខ្ញុំទេ ហើយបាយម្ហូបគាត់កម្មង់ចំនួន៤មុខគឺ =នឹង៨ចានធំៗ ១ចាន៣ម៉ឺន បាយ៤ឆ្នាំធំៗ ចំនួន៤ឆ្នាំងគឺ៤ម៉ឺន គាត់កម្មង់ឱ្យដាក់ជាពិសេសសម្រាប់មេៗ ហើយនៅមានទឹកសុទ្ធ១០ដបទៀត។ ពីខ្ញុំម្ចាស់ហាងចេញបកស្រាយ»។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram