អភិបាលខេត្តជំរុញអោយមន្ត្រីជំនាញត្រូវពន្លឿបិទទំនប់រក្សាទឹកទុកការពានៅរដូវប្រាំងឆ្នាំ២០២១នេះ…

(ឧត្តរមានជ័យ)ដោយមានចក្ខុវិស័យដ៏ រឹងមាំនិងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យក្នុងការចុះពិនិត្យមើលឃើញដោយជាស្តែងនៅស្ថានភាពទឹក និងទំនប់ក្នុងការរក្សាទឹកទុកនៅរដូវប្រាំងឆ្នាំ២០២១នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ហូរ សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ រួមនឹងមន្ត្រីជំនាញមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានជំរុញអោយមន្រ្តីជំនាញត្រូវតែពន្លឿក្នុងការដាក់គ្រឿងចក្របិទទំនប់រក្សាទឹកទុកដើម្បី ត្រៀមការពារនៅរដូវប្រាំងឆ្នាំ២០២១នេះ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តបានជំរុញបន្ថអោយមន្រ្តីជំនាញត្រូវតែពន្លឿ នៅការបិទតភ្ជាប់ទំនប់ត្រពាំងវេងឡើងវិញ អោយបានទាន់ពេលវេលាដើម្បីរក្សាទឹកទុកប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ។ ការចុះត្រួតពិនិត្យ របស់ថ្នាក់ដឹកនាំខេត្តនាថ្ងៃទី ២១ ខែតុលាឆ្នាំ២០២០នៅចំណុចទំនប់ត្រពាំងវេងស្ថិតនៅក្នុងភូមិត្រពាំងវេងសង្កាត់ ក្រុងសំរោងខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ទឹកដែលហូរកាត់ទំនប់នេះដោយសារជំនន់ទឹកភ្លៀងបានយារយីទឹក ហូរកាត់លើខ្នងទំនប់ដែលឈានដល់ការខូចខាតទំនប់ធ្ងន់ធ្ងរនិងបង្កការលិចលង់លំនៅដ្ឋាន ដំណាំប្រជាពលរដ្ឋនៅផ្នែកខាងលើដ៏ធ្ងន់ធ្ងរ ត្រូវមន្ត្រីជំនាញសម្រេចកាត់បរិមាណ២០ម៉ែត្រ ហើយត្រូវចរន្តទឹកហូរបុកដាច់រហូតដល់៦០ម៉ែត្រ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram