ម្ចាស់ពានរង្វាន់កីឡាអូឡាំពិក Kipchoge នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Tokyo Marathon

(ណៃរ៉ូប៊ី)៖ ម្ចាស់កំណត់ត្រាម៉ារ៉ាតុងពិភពលោក និងជាម្ចាស់ពានរង្វាន់ជើងឯក Olympic កីឡាករ Eliud Kipchoge នឹងត្រឡប់ចូលរួមប្រកួតប្រជែងវិញ នៅឯព្រឹត្តិការណ៍ Tokyo Marathon នាខែក្រោយ។ នេះបើតាមកីឡាករសញ្ជាតិកេនយ៉ារូបនេះបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។


កីឡាករ Kipchoge ដែលបានការពារពានរង្វាន់ជើងឯកម៉ារ៉ាតុងរបស់លោក នៅឯទីក្រុង Sapporo នៃព្រឹត្តិការណ៍ Tokyo Games កាលពីឆ្នាំមុននោះ នឹងវិលត្រឡប់ទៅកាន់ជប៉ុនសម្រាប់ការបង្ហាញខ្លួនជាលើកដំបូង នៅឯព្រឹត្តិការណ៍ Tokyo Marathon នេះ។


កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានកាន់កំណត់ត្រាពិភពលោក ជាមួយនឹងការប្រើប្រាស់ពេលវេលា ២ម៉ោង ១នាទី និង ៣៩វិនាទីនៅឯទីក្រុង Berlin ក្នុងឆ្នាំ២០១៨ និងបានក្លាយជាកីឡាករតែម្នាក់គត់ ដែលបានរត់ដល់ទីដោយប្រើរយៈពេលតែ ២ម៉ោងប៉ុណ្ណោះក្នុងការរត់ប្រណាំងមិនផ្លូវការមួយកាលពីឆ្នាំ២០១៩។
សូមជម្រាបថា Tokyo Marathon នឹងប្រារព្ធឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram