ភូមិទី១៤ សង្កាត់ទន្លេបាសាក់ មានករណីអគ្គីភ័យឆាបឆេះក្លឹបកម្សាន្ត អុីឌីអឹម(EDM

ភូមិទី១៤ សង្កាត់ទន្លេបាសាក់ មានករណីអគ្គីភ័យឆាបឆេះក្លឹបកម្សាន្ត អុីឌីអឹម(EDM)
រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ៣កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦ម៉ៈ៤០នាទីល្ងាច

នៅផ្លូវរដ្ឋសភា(មុខស្ថានទូតរុស្សុី) ភូមិទី១៤ សង្កាត់ទន្លេបាសាក់ មានករណីអគ្គីភ័យឆាបឆេះក្លឹបកម្សាន្ត អុីឌីអឹម(EDM) ម្ចាស់អាជីវកម្មមានឈ្មោះ ម៉ៅ សេងថៃ ភេទប្រុស (មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម) បណ្តាលអោយខូចខាតខាងក្នុងក្លឹបទាំងស្រុង ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

មូលហេតុៈ ជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ រហូតមកដល់ម៉ោង១៨ម៉ៈ២០នាទីល្ងាច អគ្គីភ័យបានរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួនៈ ៣៥គ្រឿង ប្រើទឹកអស់ចំនួនៈ៧០ឡាន ក្នុងនោះ៖


-រថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃ ចំនួន=០៣គ្រឿង ប្រើទឹកអស់ចំនួន=០៦ឡាន
-រថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញ ចំនួន=១៨គ្រឿង ប្រើទឹកអស់ចំនួន=៣៦ឡាន
-រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន(OCIC) ចំនួន=១៣គ្រឿង ប្រើទឹកអស់ចំនួន=២៦ឡាន
-រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន=០១គ្រឿង ប្រើទឹកអស់ចំនួន=០២ឡាន។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram