កំលាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្កើតគណៈកម្មការចម្រុះ ឆែកឆេរលំនៅដ្នានមួយកន្លែង ក្នុងខណ្ឌឬស្សីកែវ រកឃើញរថយន្ត៥គ្រឿង ថ្នាំ៤០គ្រាប់…
រាជធានីភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចម្រុះដើម្បីត្រួតពិនិត្យឆែកឆេរលំនៅដ្ឋាន ដែលជារបស់ជនសង្ស័យឈ្មោះ ចាន់ ជា ភេទប្រុសអាយុ៤១ ឆ្នាំ មុខរបរលក់ដូរ នៅចំណុចផ្ទះលេខ២ ផ្លូវលេខ១៣ ក្នុងបុរីពិភពថ្មីក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ នៅវេលាម៉ោង១០ និង៣០ នាទី ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០ នាទី ។
ប្រត្តិបត្តិការណ៍នេះ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយរងមន្ទីរ ។ ដោយមានការចូលរួមពី កំលាំងមូលដ្ឋាន មាន លោកវរសេនីយ៍ទោ ថន ប៊ុនថា អធិការង ខណ្ឌឬស្សីកែវលោកនាយប៉ុស្ត៍ និងក្រុមប្រឹក្សាសង្កាត់។ដោយមានការ សម្របសម្រួល ពីលោកសឿន មុន្នីរត្ន័ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិ ការឆែកឆេរត្រួតពិនិត្យនេះ គណៈកម្មការចម្រុះរកឃើញ និងដកហូតសម្ភារៈដូចជា រថយន្តចំនួន ៥គ្រឿង ។ថ្នាំគ្រាប់មួយចំនួន៤០សង្ស័យជាសារធាតុញៀន .ម៉ាស៊ីនកាមេរ៉ាសុវត្តភាពចំនួន១គ្រឿង.លោហធាតុជាគ្រឿងអលង្ការ មួយចំនួន .ប្រាក់វៀតណាមចំនួន២លានហាសិបម៉ឺនដុង.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង។
បច្ចុប្បន្នសម្ភារៈដែលដកហូតត្រូវបានកម្លាំង មន្ទីរការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន យកទៅរក្សាទុកតាមនីតិវិធី។ ចំពោះលំនៅដ្ឋានខាងលើ គណៈកម្មការចម្រុះបាន បិទទ្វារជាបណ្ដោះអាសន្នរង់ចាំបន្តនីតិវិធី។







