កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បញ្ហាញមុខចោរដែលបានធ្វើការឃាត់ខ្លួនបានម្នាក់ក្នុង ករណីបទល្មើសលួច !!!

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីបទល្មេីសជាក់ស្តែងលួចមានស្ថានទំងន់ទោស (គាស់បង្អួចផ្ទះលួចយកសំភារ:) ។

ទើបនៅព្រឹកថ្ងៃទី២៤ឧសភា២០២០នេះបានធ្វើការបញ្ហាញខ្លួនតែម្តង។ ជនសង្ស័យ ឈ្មោះ ហូញ ភារុណ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី។


វត្ថុតាងចាប់យកបានរួមមាន៖ទូរស័ព្ទចំនួន០៣គ្រឿង (Samsung S7 ០១គ្រឿង , Samsung Note9 ០១គ្រឿង , Ipad mini ០១គ្រឿង) ត្រីវិស័យ ០១គ្រឿង មែមម៉ូរីខាត Memory Card ចំនួន០៣
ផ្លាស ចំនួន០២ សោរឡាន០១ ដុំវ៉ាយហ្វាយ០១
ម៉ាស៊ីនថតសំលេង (Recorder) ០១គ្រឿង
ដុំ Hard Disk ០១គ្រឿងនិងសម្ភារៈមួយចំនួនផ្សេងទៀត។


ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram