ព្រះសង្ឃមួយអង្គគង់នៅវត្តតាំង កសាងខាងជើង បានបាត់ព្រះកាយរកមិនឃើញសង្ស័យលង់ទឹកស្រះស្លាប់
ភ្នំពេញ: មានហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តតាំងកសាងខាងជើង បានបាត់ព្រះកាយរកមិនឃើញសង្ស័យលង់ទឹកស្រះ.ស្លា.ប់. ដោយបន្សល់ទុកសាប៊ូដុះខ្លួន ស្បង់ជីវរនិងស្បែកជើង១គូនៅមាត់ស្រះទឹក ក្នុងវត្តតាំងកសាងខាងជើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ និង ៣០ នាទីយប់ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២។

ព្រះសង្ឃដែលបាត់ព្រះកាយរកមិនឃើញសង្ស័យលង់ទឹក.ស្លា.ប់..ស្រះ .ស្លា .ប់ .មានព្រះនាម ចាន់ មានរិទ្ធ ហៅណុប ភេទប្រុស មានព្រះជន្ម ២០ ជាងព្រះវស្សា គង់នៅក្នុងវត្តកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្តកើតហេតុខាងលើ បានមានសង្ឃដិកាថា ព្រះសង្ឃដែលបានបាត់ព្រះកាយនោះ បានមកគង់នៅក្នុងវត្តតាំងកសាងខាងជើងខាង រយៈពេលជិត២ឆ្នាំមកហើយ ដើម្បីរៀនសូត្របន្ត និងមានជំងឺប្រចាំប្រកាយផង ហើយមុនកើតហេតុ ព្រះសង្ឃដែលបាត់ខ្លួន រកមិនឃើញនោះ បានចូលទៅស្រង់ទឹកនៅក្នុងបន្ទប់ទឹក តែដោយសារតែដាច់ទឹក គ្មានទឹកស្រង់ ហើយក៏បាត់ខ្លួនមិនឃើញព្រះអង្គ និមន្តមកគង់ក្នុងកុដ្ឋវិញ ខណះនោះព្រះសង្ឃដែលគង់នៅក្នុងវត្តមានការសង្ស័យ ក៏បាននាំគ្នានិមន្តរក ក៏ប្រទះឃើញសាប៊ូដុសខ្លួន ស្បង់វីវរ និងស្បែកជើង១គូ បន្សល់ទុកនៅមាត់ស្រះទឹក ដោយសង្ស័យព្រះសង្ឃមកស្រង់ទឹកស្រះ ទើបបណ្តាលលួងទឹក..ស្លា..ប់..។បន្ទាប់មកបង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃគង់នៅក្នុងវត្ត និងពុទ្ធបរិស័ចំណុះជើងវត្ត រួមនិងអាជ្ញាធរមូលដ្ឋាន នាំគ្នាយកសំណាញ់ទៅបង់ ក្រែងលោប្រទះឃើញសាកសពព្រះសង្ឃ តែរកមិនឃេីញ។

ក្រោយមកព្រះសង្ឃនិងអាជ្ញាធរក្នុងមូលដ្ឋាន រងចាំថ្ងៃស្អែកទើបធ្វើការស្រាវជ្រាវរកព្រះសង្ឃបន្តទៀត៕

