រូបរាងជាមនុស្សតែសាហាវជាងសត្វស្រ្តីជាម្តាយវាយក្តិចខ្ញាំនិងចាប់បោកកូនប្រុសបង្កេីតខ្លួនឯងអាយុ៣ខែយ៉ាងសាហាវ

ភ្នំពេញ ស្រ្តីជាម្តាយម្នាក់បានវាយធ្វេីបាបក្តិចខ្ញាំនិងចាប់បោកកូនប្រុសបង្កេីតខ្លួនឯងដែលទេីបមានអាយុ៣ខែយ៉ាងសាហាវបង្ករការភ្ញាក់ផ្អេីលដល់នាក់ជិតខាងនិងសម្ថកិច្ចចុះមកកន្លែងកេីតហេតុព្រោងព្រាត។

ហេតុការណ៍នេះកេីតឡេីងចំណុចផ្ទះលក់អីវ៉ាន់២៥០០ វាលាម៉ោង 10:15 នាទី ថ្ងៃទី 03 ខែ កុម្ភះ ឆ្នាំ 2022 តាមបណ្តោយផ្លូវ 371 សង្កាត់បឹងទំពុនទី2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់អោយដឹងថាស្រ្តីជាម្តាយមានឈ្មោះ សុខដាលីន អាយុ 28 ឆ្នាំ មុខរបជាស្រ្តីបំរេីការនៅក្នុងហាងខារ៉ាអូខេមួយកន្លែងស្នាក់នៅផ្ទះជួលទីតាំងកេីតហេតុខាងលេី។
ប្រភពដដែលបានបន្តថាស្រ្តីខាងលេីនេះបានមករស់នៅនិងស្នាក់នៅបន្ទុបជួលដែលមានទីតាំងខាងលេីនេះរយះពេលច្រេីនខែមកហេីយដោយមិនដែលឃេីញមុខប្តីម្តងណាឡេីយ។


គាត់បានបន្តទៀតថាស្រ្តីខាងលេីតែងតែវាយធ្វេីបាបកូនប្រុសអាយុ3ខែនោះស្ទេីតែរាល់ថ្ងៃតែមិនធ្ងន់ធ្ងដូចថ្ងៃកេីតហេតុទេ។លុះដល់វេលាថ្ងៃកេីតហេតុខាងលេីក៏ស្រាប់តែស្រ្តីជាម្តាយបានវាយធ្វេីបាបក្តិចខ្ញាំព្រមទាំងចាប់បោកកូនអាយុ3ខែរបស់ខ្លួនខាងលេីយ៉ាងសាហាវបណ្តាលអោយចេញ់ឈាមតាមច្រមុះនិងមាត់យ៉ាងធ្ងន់ធ្ងឃេីញដូចនេះពួកគាត់ជានាក់ជិតខាងបានចូលមកជួយឃាត់ព្រមទាំងជូនដំណឹងទៅអញ្ញាធសង្កាត់បឹងទំពន់ទី2 និងបានបញ្ជូនក្មេងរងគ្រោះខាងលេីទៅមន្ទីពេទ្យដេីម្បីសង្រ្គោះ។

ក្រោយកេីតហេតុសម្ថកិច្ចមូលដ្ធាននិងអ៊ុស្រីជាម្ចាស់ផ្ទះជួលដែលស្រ្តីជាម្តាយខាងលេីបានស្នាក់នៅបានចុះមកណែនាំស្ត្រីខាងលេីអោយឈប់ប្រព្រឹត្តទង្វេីបែបនេះទៀតតែស្រ្តីខាងលេីបែជាមិនស្តាប់ព្រមទាំងពោលពាក្យសម្តីឌឺដងមកកាន់សម្ថកិច្ចនិងម្ចាស់ផ្ទះថែមថែមទៀតឃេីញដូចនេះម្ចាស់ផ្ទះជួលបានអោយស្រ្តីខាងលេីវិចបង្វិចចេញពីផ្ទះគាត់និងបានប្រាប់ថាថ្លៃជំពាក់ផ្ទះជួលចំនួនជាង100 ដុល្លាគាត់មិនទាមទាឡេីយសុំអោយតែចេញពីផ្ទះគាត់ព្រោះគាត់មិនអាចទទួលមនុស្សចិត្តសាហាវជាងសត្វបែបនេះអោយរស់នៅផ្ទះគាត់បន្តទៀតឡេីយ ចំណែកសម្ថកិច្ចដោយឃេីញស្រ្តីរូបនេះមិនស្តាប់ការណែនាំនិងផ្គេីនបែបនេះក៏បានយកក្មេងរងគ្រោះខាងលេីប្រគល់អោយនាក់ជិតខាងមេីលថែទាំបណ្តោះអាសន្នសិនព្រោះខ្លាចស្រ្តីជាម្តាយបង្ករគ្រោះថ្នាក់ដាក់កូនបន្ថែមទៀត
ចំណែកស្រ្តីជាម្តាយសម្ថកិច្ចនិងសុំគោលការណ៍ថ្នាក់លេីដេីម្បីបន្តនិតិវិធីតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram