សមត្ថកិច្ច និងប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យម្នាក់ ខណៈជនសង្ស័យយកកាំបិត ពូថៅតដៃ ត្រូវប្រជាពលរដ្ឋស្វាគមន៍បែកក្បាលឈាមស្រោចខ្លួន !!!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពគាស់ទ្វារផ្ទះ បងប្អូនប្រជាពលរដ្ឋ បំរ៉ុងលួចទ្រព្យសម្បត្តិ តែត្រូវប្រជាពលរដ្ឋឃើញព័ទ្ធចាប់បាន ស្វាគមន៍យ៉ាងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកេីតឡេីង នៅវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួន គេឃេីញជនសង្ស័យដេីរចុះដេីរឡេីង ក៍បានយកដុំថ្មមកវាយមេសោរតែមិនរបូត ស្រាប់តែក្រឡេកឃេីញផ្ទះធ្វេីកាំបិតនិងពូថៅដែលនៅទល់មុខក៍ស្ទុះឆ្លងផ្លូវ ទាញយកមកវាយបំបែកមេសោរទ្វារបងខាងក្រៅបានសម្រេច

រួចវាយបំបែកសោរទ្វាផ្ទះខាងក្នុងបានសម្រេចទៀត ក៏បានខលទូរសព្ទហៅម្ចាស់ផ្ទះ ខ្ទប់ទ្វារបងខាងក្រៅនិងរាយការណ៍ទៅសមត្ថកិច្ច ប៉ុស្តិ៍ច្រាំងចំរះ២ មកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ខណៈដែលកំពង់តែព័ទ្ធចាប់ជនសង្ស័យបានងាពូថៅនិងកាំបិតបំរ៉ុងតដៃជាមួយសមត្ថកិច្ចតែត្រូវប្រជាពលរដ្ឋយកដំបងឈេីវាយទំលាក់ កាំបិត និងពូថៅទើប ចាប់បានស្វាគមន៍មួយដៃមួយជេីង បែកក្បាលឈាមស្រោចខ្លួន ។

ក្រោយកេីតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ខាងលេី យកទៅប៉ុស្តិ៍ដេីម្បីសួរនាំ និងកសាងសុំណុំបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram