លោក Peter Thiel វិនិយោគិន Facebook ដំបូងបង្អស់ លាលែងពីក្រុមប្រឹក្សាភិបាល Meta
(អាមេរិក)៖ លោក Peter Thiel អ្នកបោះទុនវិនិយោគដំបូងគេលើក្រុមហ៊ុន Facebook នៅពេលនេះបានប្រកាសលាឈប់ ពី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta Platforms Inc ក្រោមហេតុផលចូលវិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២។
លោក Thiel គឺជាសហស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់ប្រាក់តាមអនឡាញធំជាងគេ PayPal និងបានវិនិយោគនូវប្រាក់ ចំនួន ៥០០,០០០ដុល្លារអាមេរិកលើបណ្ដាញសង្គម Facebook នៅឆ្នាំ២០០៤ ពោលគឺបន្ទាប់ពី Facebook បានដំណើរការ បានបន្តិច។

យោងតាមការឯកសារផ្សេងបានបញ្ជាក់ថា លោក Thiel ទទួលបានហ៊ុនរបស់ក្រុមហ៊ុន Facebook ចំនួន ១០ភាគរយជាថ្នូរនឹងប្រាក់ ៥០០,០០០ដុល្លារអាមេរិក ដែលលោកបានវិនិយោគ ហើយវាក៏ជាផ្នែកមួយរុញច្រានលោកឱ្យក្លាយជា មហាសេដ្ឋីម្នាក់ផងដែរ។
លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook បានបង្ហោះសារលោកពិតជាអរគុណខ្លាំងណាស់ដល់ លោក Thiel ដែលបានជួយជ្រោមជ្រែង Facebook តាំងពីដើមរហូតមកដល់សព្វថ្ងៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Meta Platforms Inc បានឱ្យដឹងថា លោក Thiel នឹងនៅជួយក្រុមហ៊ុន រហូតដល់ កិច្ចប្រជុំប្រឹក្សាភិបាលប្រចាំឆ្នាំត្រូវបានធ្វើឡើង៕
