ខ្សែការពារសំខាន់ Jordi Alba របស់ Barcelona បានឆ្លងជំងឺកូវីដ-១៩

(បាសេឡូណា)៖ ខ្សែការពារផ្នែកខាងឆ្វេងរបស់ក្លិប FC Barcelona កីឡាករ Jordi Alba នឹងខកខានដំណើរទៅជួបក្រុម Real Mallorca ក្នុងលីគ La Liga នាថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។


កីឡាករវ័យ ៣២ឆ្នាំរូបនេះ គឺជាកីឡាករទី ៣ហើយរបស់ក្លិប Barca ដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលបុណ្យ Christmas បន្ទាប់ពីកីឡាករខ្សែការពារ Clement Lenglet និង Dani Alves លាប់ជំងឺកូវីដ១៩ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
«Jordi Alba បានរកឃើញវិជ្ជមានកូវីដ១៩ ហើយត្រូវបានដកចេញពីការហ្វឹកហាត់នារសៀលថ្ងៃអង្គារផងដែរនៅឯទីលានហ្វឹកហាត់ Ciutat Esportiva Joan Gamper…គាត់មានសុខភាពល្អ ហើយកំពុងធ្វើចត្តាឡីស័កព្យាបាលនៅឯផ្ទះ» នេះបើតាមក្លិបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
គួរបញ្ជាក់ថា Barca កំពុងស្ថិតនៅលេខរៀងទី៧ នៅក្នុងតារាង ដោយមាន ២៨ពិន្ទុ ពី១៨ប្រកួតក្នុងលីគរដូវកាលនេះរបស់ពួកគេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram