រថយន្តបែនដឹកដីខ្នាតយក្ស បុកហើយកិនម៉ូតូ អូសប្រហែល៣០០ម៉ែត្របណ្តាលអោយបុរសចំណាស់ម្នាក់ស្លាប់ខ្ទេចសាកសព មើលលែងយល់នៅផ្លូវជាតិលេខ៣…

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ខត់នេះបានកើតឡើងវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅខាងជើងសាលាពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សាវឿន ភេទប្រុស អាយុប្រហែល៦០ឆ្នាំ ស្លៀកខោ ក្រណាត់ ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BR- 2500 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីពណ៌ដីឥដ្ឋ គ្មានផ្លាកលេខធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ក៏ជ្រុលមកបុករួចកិន បណ្តាលឲ្យជនរងគ្រោះបែកក្បាលចេញខួរ ស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តមិនបានព្យាយាម បើករត់បានប្រហែល៣០០ ម៉ែត្រ ម្ចាស់ក៏ឈប់រួចចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ច កំពុងស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram