អមដំណើរថ្នាក់ដឹកនាំជាន់ខ្ពស់ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យការស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០….
តាមរយះការវាយតម្លៃសរុបរបស់ក្រុមការងារបច្ចេកទេសផ្លូវថ្នល់ខេត្តព្រះសីហនុ បានអោយដឹងថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សរុបការស្ថាបនាហេដ្ឋារចនាសម្ពន្ធ័ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ គិតទាំងការងារគ្រឹះផ្លូវសម្រេចបានប្រមាណ៩០.៦០% លឿនជាងផែនការប្រមាណ ៤.៥% ដោយមិនរាប់បញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ ជាដើម។








