រន្ធត់ចិត្តណាស់! ទីបំផុត អាមេរិក ក្លាយជាប្រទេសមានអ្នកស្លាប់ជំងឺ Covid-19 ច្រើនជាងគេបំផុត
អាមេរិករងគ្រោះដោយសារជំងឺ Covid-19 ធ្ងន់ធ្ងរខ្លាំងមួយរយៈចុងក្រោយនេះ ដោយថ្មីៗនេះ អាមេរិក មានអ្នកឆ្លងជំងឺច្រើនជាងគេបំផុតរហូតដល់ 530,384
ខណៈប្រទេសរងគ្រោះឆ្លងច្រើនលេខ២ គឺប្រទេសអេស្ប៉ាញ មានចំនួន 163,027 នាក់ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ worldometers កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ មានអ្នកឆ្លងជំងឺ Covid-19 ចំនួន 1,775,210 នាក់ ខណៈមានអ្នកស្លាប់ចំនួន 108,544 នាក់
និងគ្រូពេទ្យព្យាបាលជាចំនួន 401,517 នាក់ នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០នេះ។តែនៅព្រឹក ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០នេះ អាមេរិក
មានអ្នកស្លាប់ចំនួន 20,513 នាក់ (ថ្ងៃនេះស្លាប់ចំនួន 1,766 នាក់) ខណៈអ៊ីតាលី មានអ្នកស្លាប់ត្រឹមតែ 19,468 នាក់ (ថ្ងៃនេះស្លាប់ចំនួន 619 នាក់) ហើយអេស្ប៉ាញ
មានអ្នកស្លាប់ចំនួន 16,606 នាក់ (ថ្ងៃនេះស្លាប់ចំនួន 525 នាក់)៕




