ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងកាំភ្លើងខ្លីមួយដើម នៅស្វាយរៀង…
ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ រួមមាន

១.ឆេង វិទ្ធី ភេទប្រុសជាតិខ្មែរ អាយុ៣២ឆ្នាំ មុខរបរសំអាងការរស់នៅភូមិជៀសឬស្សីឃុំកំពង់ចម្លងស្រុកស្វាយជ្រំ។
២.មាំង ចាន់តាយ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបឹងអណ្តែត ឃុំតាសួស ស្រុកស្វាយជ្រំ។
៣.គង់ សាម៉េត ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។
៤.ព្រាប ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ។
៥.ម៉ម សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសន្តិសុខឯកជន រស់នៅភូមិកន្ទួតប្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រំ។
៦.មឿន សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គកប្បាស់ ឃុំគោគព្រីង ស្រុកស្វាយជ្រំ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដក់ហូតវត្ថុតាងរួមមាន÷
-ម្សៅក្រាមសថ្លា សង្សយ័ជាថ្នាំញៀន មេតំហ្វេតាមីនចំនួន១៥កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀន ០១
គ្រឿង
-ទូរសព្ទ័ ០៥គ្រឿង
-ដាវសាំរ៉ៃ០១ដើម
-អាវុធខ្លីម៉ាកឡុកប្រើខ្យល់បាញ់គ្រាប់កង់០១ដើម(បង់០១)
និងឧបករណ៍ជក់ប្រើប្រាស់ សម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្សយ័ទាំង៦នាក់ខាងលើកំពុងត្រូវបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕




