សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្រុក អង្គស្នួល…

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពី ថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០២០ វេលា ម៉ោង១២ និង៣០នាទី នៅចំណុចស្ថិតនៅសាលាបុណ្យភូមិបូរីកម្មករ ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល ។


ជនសង្ស័យ ឈ្មោះសុឹម មករាហៅអាទាវភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ :លក់កាហ្វេ ទីលំនៅ បច្ចុប្បន្នភូមិ ភូមិបូរីកម្មករឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល(មានឈ្មោះក្នុងបញ្ជីមុខសញ្ញាជួញដូរ)។
វត្ថុតាងចាប់យក ៖ ម្សៅក្រាម សថ្លា សង្ស័យសារធាតុចំនួន០៥កញ្ចប់តូច០៤មធ្យម០១កញ្ចប់។
ទូរស័ព្ទដៃ០១គ្រឿងម៉ាក(iphon6) ។
ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២១៣ផ្លាកលេខ កណ្តាល 1Q 8437 ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្ថិ៍បែកចាន បានចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនបានឃើញ មុខសញ្ញាកំពង់ជិះម៉ូតូមកដល់នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្ឋិ៍បែកចានបានឃាត់ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀន ០៥កញ្ចប់តូច០៤មធ្យម០១ លាក់ទុកក្នុងហោប៉ៅខោខាង ឆ្វេង។


តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះសុឹម មករាហៅទាវបានឆ្លើយសារភាពថាថ្នាំញៀន០៥កញ្ចប់ខ្លួនបានទៅទិញពីបុរស់ម្នាក់មិនស្គាល់ឈ្មោះនៅតាមផ្លូវ ម្តុំគោកកញ្ជាន់រាជធានីភ្នំពេញ ដើម្បីយកលក់អោយគេបន្តទៀត។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram