ស៊ែប៊ីទម្លាក់និងបំបែកកំណត់មិនចាញ់ក្នុងផ្ទះរបស់ត្រាព័រទុយហ្គាល់ដើម្បីកក់កៅអីនៅ World Cup ប្រទេសកាតា
ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លឹប Fulham បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យ ខណៈដែលស៊ែប៊ីបានកក់កន្លែងរបស់ពួកគេនៅ World Cup ឆ្នាំក្រោយ ហើយបានទម្លាក់ព័រទុយហ្គាល់ទៅកាន់វគ្គ Play-off ដើម្បីប្រកួតកំណត់ជោគវាសនាពួកគេបន្តទៀត។
ម្ចាស់ផ្ទះព័រទុយហ្គាល់គ្រាន់តែត្រូវការពិន្ទុស្មើប៉ុណ្ណោះដើម្បីឈានទៅវគ្គបន្ត តែអ្វីៗហាក់ដូចជាធ្វើបានគ្រប់គ្រាន់ឡើយសម្រាប់ព័រទុយហ្គាល់ ដោយគ្រាប់បាល់នាំមុខរបស់ Renato Sanches នៅនាទីទី ២ត្រូវបានតាមស្មើរដោយការស៊ុតរបស់កីឡាករ Dusan Tadic នៅនាទីទី ៣៣ មុននឹងកីឡាករ Mitrovic បន្ថែមគ្រាប់ជ័យជំនះឲ្យស៊ែប៊ីនៅនាទីទី ៩០ ដើម្បីទម្លាក់ព័រទុយហ្គាល់ក្នុងការកក់កៅអីលេងនៅ World Cup ប្រទេសកាតានាឆ្នាំក្រោយ។
ក្នុងនោះផងដែរស៊ែប៊ីបានបញ្ចប់ការប្រកួតដោយឈរលើកំពូលតារាងនៃពូល A ដោយមាន 20 ពិន្ទុ ច្រើនជាងព័រទុយហ្គាល់បីពិន្ទុ ដែលក្តីសង្ឃឹមនៃការលេងនៅ World Cup ប្រទេសកាតានៅឆ្នាំក្រោយ។ ទទឹមនឹងនោះផងដែរការបរាជ័យនេះក៏បានបញ្ចប់ការឈ្នះរបស់ព័រទុយហ្គាល់ក្នុងការប្រកួតជម្រុះ World Cup ក្នុងផ្ទះដែលព័រទុយហ្គាល់មិនចាញ់ការប្រកួតតាំងពីខែតុលា ឆ្នាំ 2013 មកម្លេះ៕




