សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ Angelo State University នៃសហរដ្ឋអាមេរិក
(ភ្នំពេញ)៖ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យ ASU នៃសហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោកស្រី ទេព កូលាប សាកលវិទ្យាធិការ PPIU និង លោក Ronnie D. Hawkins Jr.សាកលវិទ្យាធិការ ASU។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱកាសឲ្យនិស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញធុរកិច្ចគណនេយ្យ ទៅសិក្សានៅសាកលវិទ្យាល័យ ASU ចាប់ពីឆ្នាំសិក្សា ២០២១-២២ នេះតទៅ។

នេះជាលទ្ធផលថ្មីមួយទៀតរបស់ PPIU ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានគុណភាពនាបរិបទនៃបច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មទី៤ ក្នុងការរួមចំណែកជាកម្លាំងចលករ ដើម្បីសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ (ចំណូលមធ្យមកម្រិតខ្ពស់)។

ព័ត៌មានលម្អិត សូមទាក់ទងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) អគារ៣៦ ផ្លូវ១៦៩ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ឬ តាមទូរស័ព្ទ៖ ០២៣ ៩៩៩ ៩០៦; ០៧១ ៣៣៣ ៦៧៧៧ ; ០១៦ ៥៩៦ ០១៣ ឬ ០៩៥ ៩៨១ ៥៥០៕

