ភ្លើងប្រចណ្ឌឡើងដល់ចំណុចប្រកាសអាសន្ន ប្ដីចិត្តខ្មៅអារ.កប្រពន្ធឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាសូរ ហើយក៏បញ្ចប់ជីវិតខ្លួនឯងតាមក្រោយដែរ

កណ្តាល៖ ពិតជាសាហាវឃោឃៅនិងរន្ធត់មែន ករណីប្តីអារ.ក ប្រពន្ធ ឲ្យ ស្លា ប់ យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមហើយអារ.កសម្លាប់ខ្លួនឯង តាមក្រោយ បន្សល់ទុកកូនប្រុស២នាក់ឲ្យរស់នៅឯកោ។ នេះបើយោងតាមប្រភពព័ត៌មានដែល CPNS News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។


ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាប្តី តែងតែប្រចណ្ឌដាក់ប្រពន្ធ ក្រោយដឹងថាប្រពន្ធលេងឆាតជា មួយប្រុសផ្សេង។ ភ្លើងប្រច័ណ្ឌឡើងដល់កំពូលមិនអាចទប់កំហឹងបានប្ដីចិត្តព្រៃផ្សៃរូបនេះក៏គិតខ្លីសម្រេចបញ្ចប់ជីវិតប្រពន្ធនិងខ្លួនឯងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនេះតែម្ដងទៅ។
ប្រភពបន្តទៀតថាសពជនរងគ្រោះឈ្មោះ គឹម ពៅ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ មានស្នាមរបួសកាត់ទទឹង.ក ជំរៅដល់ឆ្អឹង កង.ក ប្រវែង១៤cm x 6cm ដាច់បំពង់ខ្យល់ និងបំពង់.ក និងសពជនសង្ស័យឈ្មោះ ពេជ្រ វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ បាន ស្លា ប់ ខណៈបញ្ជូនដល់មន្ទីពេទ្យ ដោយមានរបួសដាច់បំពង់ខ្យល់ កាត់ទទឹង.ក ប្រវែង ០៨cm x០៣cm។


ប្រភពបន្តទៀតថាជនសង្ស័យជាប្ដីកន្លងមកធ្លាប់ប្រចណ្ឌដាក់ប្រពន្ធខ្លួន ដោយសារប្រពន្ធលេងឆាតជាមួយប្រុសផ្សេងមកដល់ថ្ងៃកើតហេតុជនសង្ស័យដើរនិយាយប្រាប់អ្នកជិតខាងថាអញលាហើយ មើលកូនអញផង។
សូមជម្រាបថាសពជនរងគ្រោះឈ្មោះ គឹម ពៅ មានកូនប្រុសចំនួន ២នាក់៖ទី១.ឈ្មោះ វិចិត្រ រតនា ភេទប្រុស អាយុ១៤ឆ្នាំ និងទី២.ឈ្មោះ វិចិត្រ រតនៈ ភេទប្រុស អាយុ ៦ឆ្នាំ។ នៅក្នុងផ្ទះកូនប្រុសទាំង២នាក់ អង្គុយកៀនផ្ទះ ដោយកូនប្រុសច្បងឈ្មោះ វិចិត្រ រតនា ឮសូរសម្លេងវ៉ៃគ្នា ក៏ចូលទៅមើលឃើញឪពុកកំពុងយកកាំបិតអារ.កម្តាយ ក៏រត់ទៅហៅអ្នកជិតខាងអោយមកជួយ។លុះពេលមកដល់ឃើញម្តាយដេកស្លាប់មានស្នាមអារ.ក ហើយឪពុកដេកអោបពីលើក៏មានស្នាមអារ.កដែរ។ តែនៅមានដង្ហើម អ្នកជិតខាងក៏ទូរស័ព្ទទៅប៉ូលិសនិងឡានសង្គ្រោះ ក្រោយមកឡានសង្គ្រោះក៏ដឹកឪពុកទៅមន្ទីពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ពេលទៅដល់ន្ទីពេទ្យក៏ដាច់ខ្យល់ស្លាប់តែម្តង។ក្រោយពេលកម្លាំងជំនាញធ្វើការពិនិត្យរួចរាល់ ក៏បានប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាម ប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram