ស្រលាញ់គ្នា រស់នៅជាមួយគ្នារាប់ខែ រហូតមានកូនក្នុងពោះ ទាស់សម្តីឈ្លោះគ្នា អាណាព្យាបាលខាងស្រីដាក់ពាក្យបណ្តឹង ខាងប្រុសជាប់គុក!!
កណ្តាល៖ រឿងរ៉ាវស្នេហា ប្រុសស្រីមួយគូររស់នៅជាមួយគ្នារាប់ខែ រហូតមានកូន១៥ សប្តាហ៍១៥ថ្ងៃដល់ពេលទាក់ពាក្យសម្តីឈ្លោះគ្នា អាណាព្យាបាលខាងស្រីដាក់ពាក្យបណ្តឹង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ខាងប្រុសជាប់គុក ទៅវិញ ក្នុងករណី រួម ភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ កើតហេតុថ្ងៃទី១០ ខែ ឆ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៣ៈ០០នាទីចំណុច ភូមិត្រពាំងក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យអង្គភាពសារព័ត៌ មាន”អង្គស្នួល ប៉ុស្តិ៍” ដឹងថា : ជនរងគ្រោះ០១នាក់ ឈ្មោះ ថ .វ. វ. ភេទ ស្រី កើតថ្ងៃទី១មិថុនា ឆ្នាំ ២០០៦ ជនជាតិខ្មែរមុខ របរ(គ្មាន)ស្នាក់ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណែក ជនសង្ស័យចំនួន១នាក់ ឈ្មោះហុង សុខខា ភេទ ប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិត រស់នៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន)។
ប្រភពដដែលបានបន្តថា ជនរងគ្រោះនិងជនសង្ស័យបានត្រូវគ្នាស្រឡាញ់គ្នារួមភេទជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន មកដល់ថ្ងៃទី២៩ឧសភា២០២០ ជនរងគ្រោះនិងជនសង្ស័យបានទាក់ពាក្យសម្តីគ្នា ទើបអាណាព្យាបាលខាងស្រីនាំជនរងគ្រោះនិង ជនសង្ស័យមកដាក់ពាក្យបណ្តឹងហើយប្រគល់ជនសង្ស័យអោយសមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នារហូតមក។
-ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី។



