ក្មេងស្ទាវ បីម៉ូតូ មានគ្នាជំនួន ៩ នាក់ បានស្ទាក់ កាប់ជនរងគ្រោះ ដោយមិនដឹងខ្លួន…

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង ១០ នាទី ២២យប់ថ្ងៃទី១០ខែ៥ ឆ្នំា២០២០នេះ នៅភូមិព្រៃព្រិច ជិតទំនប់ក5 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បើតាមការឲ្យដឹងពីបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថា ករណី ក្មេងស្ទាវ បីម៉ូតូ មានគ្នាជំនួន ៩ នាក់ បានស្ទាក់ កាប់ជនរងគ្រោះ នៅកន្លែងកើតហេតុ ខាងលើដោយពុំមានមូលហេតុ ជនរងគ្រោះជិះម៉ូតូសុខៗ ក៏ត្រូវបានគេកាប់ ដោយមិនដឹងខ្លួន។


នេះបើតាមការបញ្ជាក់ពីប្អូនជនរងគ្រោះ ខណះកំពុងជិះម៉ូតូទៅផ្ទះតាមផ្លូវបេតុងក្នុងភូមិដែលបានរៀបរាប់ខាងលើ កាប់ត្រូវរងរបួសយ៉ាងខ្លាំងខណះពេលភ្លាមៗនោះបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តរទៅមន្ទីរខេត្តដើម្បីព្យាបាលផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram