គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យទីតាំងលក់ឱសថបុរាណភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំដោយ.លោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និងមានការសម្របសម្រួលដោយ.លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធរួមទាំងអស់ បានចុះធ្វើការ.ត្រួតពិនិត្យទីតាំងលក់ឱសថបុរាណ ភ្នំទ្រទ្រង់ ដោយសង្ស័យថា ពុំមានច្បាប់ត្រឹមត្រូវ។


បើតាមលោកឧត្តមសេនីយ៍.ត្រី ញ៉ែម ណារ៉ូ បានឱ្យដឹងថា ក្នុងប្រតិបត្តិការការ.ចុះត្រួតពិនិត្យខាងលើនេះ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំ.ងផលិតផលក្លែងក្លាយ បានដកហូតសម្ភារមួយចំនួន ដែលសង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីយក.ទៅធ្វើការត្រួតពិនិត្យ ដើម្បីបញ្ជាក់ថា ឱសថបុរាណទាំងនោះ មានការប៉ះពាល់.ដល់សុខភាព.របស់ប្រជា.ពលរដ្ឋដែរឬទេ។
អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះការដ.កហូតសម្ភារមួយចំនួននេះ គឺត្រូវយកទៅធ្វើតេស្តឡើងវិញ ដើម្បីបញ្ជាក់ថា មានប៉ះពាល់.ដល់សុខភាពអ្នកប្រើប្រាស់ឬទេ និងបានកោះហៅម្ចាស់ឱសថបុរាណមកធ្វើការសួរនាំផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram