គ្រោះថ្នាក់ចរាចរណ៍ យុវជនម្នាក់ ជិះម៉ូតូបុកជាមួយរថយន្ត…

កំពង់ស្ពឺៈ កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូ សា្ល ប់ ក្នុងថ្លុក ឈាម នៅតាមបណ្តោយផ្លូវលេខ១៤១៤០ ស្ថិតក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។


មុនកើតហេតុ បុរសរងគ្រោះមានឈ្មោះ យ៉េត រ័ត្នធី អាយុ២០ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំនឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1B 3019 បើកពីជើងទៅត្បួង។ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវរថយន្តមួយគ្រឿងម៉ាកព្រូស ពាក់ស្លាកលេខ កំពង់ស្ពឺ 2B 6959 បើកពីត្បួងទៅជើង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ និងអាស័យដ្ឋាន បុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូ ស្លា ប់។


ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនសពជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសាលតម្កល់សពក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺរងចាំសាច់ញាត្តិមកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងរថយន្តនិងម៉ូតូបានប្រគល់អោយចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram