ពន្ធនាគារខេត្តបន្ទាយមានជ័យដែលរងការគំរាមកំហែងដោយសារទឹកជំនន់

ខេត្តបន្ទាយមានជ័យ : ពន្ធនាគារខេត្តបន្ទាយមានជ័យដែលរងការគំរាមកំហែងដោយសារទឹកជំនន់នោះ គិតមកត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ គឺបានស្រកបន្តិចហើយ ដោយអាចគ្រប់គ្រងស្ថានភាពបានមិនដូចឆ្នាំមុននោះទេ ។
លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅពន្ធនាគារខេត្តបន្ទាយមានជ័យរងការគម្រាមកំហែងដោយទឹកជំនន់មានរយៈពេលជិត១សប្តាហ៍មកហើយ តែរហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ទឹកបានស្រកបន្តិចហើយនៅត្រឹមតែ២ទៅ៣ហ៊ុនតែប៉ុណ្ណោះ(កម្ពស់តិចតួចបំផុត) ។


លោកបានបញ្ជាក់ថា ទោះជាពន្ធនាគារខេត្តបន្ទាយមានជ័យនៅឆ្នាំនេះ រងការគំរាមកំហែងក៏ដោយ ក៏មន្ត្រីពន្ធនាគារបានខិតខំយកចិត្តទុកដាក់ និងទប់ស្កាត់ជាមុនដោយយកការ៉ុងច្រកខ្សាច់ និងកម្តេចថ្ម ទប់ជាពីរជួរកម្ពស់ជាងម៉ែត្រ តាមកន្លែងនិងបិទប្រព័ន្ធឡូហូរចេញចូលនិងចាក់សាបដាក់ម៉ាស៊ីនចំនួន៥គ្រឿង បូមសម្រេងទឹកជ្រាបរហូតដល់ពេលនេះអាចគ្រប់គ្រងស្ថានភាពបាន ។
លោក អ៊ុង ស៊ីផាន បានបញ្ជាក់អោយដឹងថា ស្ថានភាពទឹកជំនន់នៅពន្ធនាគារខេត្តបន្ទាយមានជ័យរហូតដល់ពេលនេះបានស្រកបន្តិច ហើយបើគ្មានភ្លៀងធ្លាក់ទេអាចគ្មានបញ្ហាឡើយ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram